កិច្ចប្រជុំត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើងនិងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥) និងការជំរុញនេះធ្វើប័ណ្ណកម្មសិទ្ធិដីរបស់រដ្ឋ របស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក ឃុំ-សង្កាត់ មន្ទីរអង្គភាព ជំនាញ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម ហន ភក្តី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភណ អភិបាលនៃគណៈអភិបាលខេត្ត និងលោក ផាន់ មករា ប្រធាននាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ សរុប ២៣៦ រូប ។